You are currently viewing លោក​នាយឧត្តមសេនីយ៍​​​ សៅ​​ សុខា ផ្ញើសារជូនពរ​ សម្តេចតេជោ ហ៊ុន សែន!

លោក​នាយឧត្តមសេនីយ៍​​​ សៅ​​ សុខា ផ្ញើសារជូនពរ​ សម្តេចតេជោ ហ៊ុន សែន!

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិ តាមជួយបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់
៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាគោរព
ស្រលាញ់ និងដឹងគុណប្រកបដោយកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ
សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា
ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។
ជាថ្មីម្តងទៀតនៃឱកាសនេះ យើងខ្ញុំសូមបួងសួងដល់
គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ
បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្រ្តី និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមបានប្រកបនូវពុទ្ធពរ
ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕សូមគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ
ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់។