You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែមេសា!

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែមេសា!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងការិយាល័យ នាយផ្នែក នាយការិយាល័យកងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖
១.ពង្រឹងការការពារ បង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូរ៉ូណា (កូវីដ១៩)
២.ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣.ពង្រឹងការងារជំនាញ។