You are currently viewing ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសបរិច្ចាគប្រាក់បៀវត្សទាំងអស់រយៈពេល៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសបរិច្ចាគប្រាក់បៀវត្សទាំងអស់រយៈពេល៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ទាំងអស់សម្រាប់រយៈពេល ៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។