ព្រះវិហារ៖ វេលាម៉ោង ០៩:១៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បានចុះបង្រ្កាបសិប្បកម្មកែឆ្នៃឈើខុសច្បាប់ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបានដកហូតវត្ថុតាងឈើប្រភេទលេខ១ (ផ្ចឹក)ចំនួន៩៣សន្លឹក។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរំដោះស្រែ។
នៅវេលាម៉ោង១២:៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករវៀង សហការណ៍ជាមួយ ផ្នែកនិងសង្កាត់ រដ្ឋបាលព្រៃឈើរវៀង ចុះបង្រ្កាបគោយន្តកន្រ្តៃចំនួន០៣គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
វត្ថុដកហូតរួមមានគោយន្តកន្ត្រៃចំនួន ០៣គ្រឿង, ឈើអារប្រភេទលេខ២(ផ្តៀកឈើទាល)ចំនួន១១៣សន្លឹក។
បច្ចុប្បន្នវត្ថុតាងប្រគល់អោយផ្នែករដ្ឋបាលរវៀង។
ហើយនៅវេលាម៉ោង១២:០០នាទីថ្ងៃខែ ឆ្នាំដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន សហការណ៍ជាមួយកម្លាំងចំរុះ បានចុះត្រួតពិនិត្យដីក្រុមហ៊ុន (សិលាដាមិច) ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណលួចឈួសឆាយដីក្រុមហ៊ុន ស្ថិតនៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។