ពោធិ៍សាត់៖ លោក វរសេនីយ៍ ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥សែនរៀល សម្រាប់រយៈពេល ៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។