You are currently viewing លោក វរសេនីយ៍ទោ ប៊ិន ភ័ស្ត និងមន្ត្រីក្រោមឱវាទ ប្រកាសបរិច្ចាគប្រាក់បៀវត្ស សរុប ៦០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

លោក វរសេនីយ៍ទោ ប៊ិន ភ័ស្ត និងមន្ត្រីក្រោមឱវាទ ប្រកាសបរិច្ចាគប្រាក់បៀវត្ស សរុប ៦០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក វរសេនីយ៍ទោ ប៊ិន ភ័ស្ត មេបញ្ជាការ កងអនុសេនាធំចល័តទី២៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រោមឱវាទរួមមាន៖ លោក អនុសេនីយ៍ទោ ប៉ា វិកេត, លោក អនុសេនីយ៍ត្រី នុត ចំរើន និងលោក នាយចំណង់ ជឿន សុភា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សរុបទាំងអស់ចំនួន ៦សែនរៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។