You are currently viewing អាវុធហត្ថស្រុកថ្មគោល ឃាត់រយន្ដដឹកឈើប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ!

អាវុធហត្ថស្រុកថ្មគោល ឃាត់រយន្ដដឹកឈើប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ!

បាត់ដំបង៖ នៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល បានឃាត់រថយន្ដដឹកឈើ គ្មានលិខិតអនុញ្ញាតមួយគ្រឿង មានផ្ទុកឈើប្រភេទលេខមួយ (ឈើក្រំនិងគគី) ចំនួន ១៦ដុំស្មើនឹង០,៧៦៣ម៉ែត្រគូប ឈើលេខពីរ(ឈើទាល) ចំនួន ៤៨ដើមស្មើនឹង០,៦០០ម៉ែត្រគូប សរុបទាំងពីរមុខចំនួន ១,៣៦៣ម៉ែត្រគូប។ បច្ចុប្បន្នបានប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកថ្មគោល ចាត់ការទៅតាមផ្លូវច្បាប់។