You are currently viewing អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត!

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត!

ស្វាយរៀង ៖ រសៀលថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បង្ក្រាបបាទកាលពីវេលាម៉ោង ០២:១០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជនសង្ស័យមានឈ្មោះ ចាន់ សាយ័ន្ត ភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។
វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាក Vivoចំនួន ០១គ្រឿង និង nokia ចំនួន ០១គ្រឿង, កាបូបក្រវាត់ចង្កេះចំនួន ០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕