រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញធ្វើបាឋកថាស្តីពី កំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហត្ថ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងសិក្ខាកាមនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ ស្នងការរង នាយក នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាយការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង នាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕