ភ្នំពេញ៖ លោក ឧត្ដមសេនីយ៍ឯក វៀត ថា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៨សែនរៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។