កែប៖ លោក វរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៣សែនរៀល សម្រាប់រយៈពេល ៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។