You are currently viewing លោកវរសេនីយ៍ឯក ភួង សុភី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

លោកវរសេនីយ៍ឯក ភួង សុភី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។