ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន ០២ករណីជាបន្តបន្ទាប់ជាក់ស្តែងនៅវេលាម៉ោង១១:៤០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត កម្លាំងអហស្រុកចំនួន0៦នាក់ រថយន្តចំនួន០២គ្រឿង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ ស្វាយ ណុប ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ និងឈ្មោះ ខៀវ ស្រឹម ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរមិនពិប្រាកដ អ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នារស់នៅភូមិឃុំខាងលើ។
វត្ថុតាងដកហូតរួមមានម្សៅក្រមពណ៌សថ្លាម៉ាទឹកកកចំនួន ០១កញ្ចប់, ម៉ូតូចំនួន០១គ្រឿង, អាវុធកែច្នៃកាប៊ីនចំនួន០២ដើម, សាច់ជូចំនួន០១ដុំ, ទូរស័ព្ទដៃចំនួន ០៣គ្រឿង។
ហើយនៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដឹកនាំដោយ លោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ ធឿន រតនា ភេទប្រុស អាយុ ២0ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សុក កុសល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្ថុតាងដកហូតរួមមានថ្នាំញៀនម៉ាទឹកកកចំនួន០៨កញ្ចប់, ម៉ូតូចំនួន 0១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង, លុយខ្មែរចំនួន១២០.០០០រៀល, ការបូបស្ពាយចំនួន០១ និងការបូបដាក់លុយចំនួន០១។
បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងជំនាញបានកសាងសំណុំរឿង
បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនិតីវិធី។