You are currently viewing កម្លាំងអាវុធហត្ថស្រុកក្រគរ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថស្រុកក្រគរ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២0 កម្លាំងស្នាក់សន្តិសុខ B០៥ សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ និងដោយមានការសម្របសម្រួសពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានចុះបង្ក្រាបទល្មើនេសាទក្នុងឡូត៍អភិរក្សជលផលកំពង់ប្រាក់ ចំណុចលេខ(១៤៥៧៦-៩២៤៥៩) ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយដកហូតមងអូសដៃ៦វង់ ប្រវែង៦០ម៉ែត្រ និងឃាត់ខ្លួនជនសង្ស័យ១០នាក់។
ច្ចុបប្បន្នវត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកំពង់លួង ចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការនគរបាលស្រុកក្រគរ។