You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងប្រគល់សេចក្តីសម្រេច

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងប្រគល់សេចក្តីសម្រេច

កោះកុង៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ឆ្នាំ២០២០ និងទិសដៅបន្តការងារត្រីមាសទី២ ឆ្នាំ២០២០ ព្រមទាំងប្រគល់សេចក្តីសម្រេច ជូនដល់នាយអាវុធហត្ថទទួលបានការតែងតាំងថ្មីចំនួន ០២ រូប ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ(ស្តីទី) នាយការិយាល័យ យេនឌ័រ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធតហត្ថខេត្តជាច្រើនរូបទៀត។