You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងប្រគល់សេចក្តីសម្រេច

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងប្រគល់សេចក្តីសម្រេច

សៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ និងប្រគល់សេចក្តីសម្រេចស្តីពីការដំឡើងឋានន្តរសក្តិ និងសេចក្តីសម្រេចស្តីពីការផ្លាស់ប្តូមុខតំណែង ព្រមទាំងប្រគល់ ជូនលិខិតសរសើ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តសៀមរាប។