ព្រៃវែង៖ នៅព្រឹក ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ត្រីមាសទី១ ទិសដៅការងារ ត្រីមាសទី២ ឆ្នាំ២០២០ និងតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរសក្តិជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្តចំនួន ១៥ នាក់ និងចែកសម្ភារៈសម្រាប់ការពារ ជំងឺCovid ១៩ ដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុ/ ស្រុក ទាំង១៣ ប្រធានស្នាក់សន្តិសុខ ជាច្រើនរូបទៀត ។