បាត់ដំបងៈ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួន អនីតិជនម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ស្ថិតនៅចំណុច ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យនោះមានឈ្មោះ ៖
វឿន វ៉ាធីប ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើការរំលោភ ទៅលើជនរងគ្រោះឈ្មោះ ក.ក. ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅក្រុមទី ១០ ភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។
ជនសង្ស័យ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ កំពុងកសាងសំណុំរឿង បញ្ចូនបន្តទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
