ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារដល់នាយអាវុធខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ ក៏បានប្រគល់ឧបករណ៍ សម្ភារៈដើម្បីបង្ការ និងប្រឆាំងមេរោគឆ្លង Covid-19 ដល់ក្រុង-ស្រុក ស្នាក់ការទាំងអស់ផងដែរ។