មណ្ឌលគិរី៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហ្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នៃកងរាជអាវុធហត្ថ ដែលមានការចូលរួមពីសំណាក់លោក ឧត្តសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោក អភិបាលរង ស្នងការរង មេបញ្ជាការរងតំបត់ប្រតិបត្តិការសឹករង លោក-លោកស្រីអភិបាលក្រុង-ស្រុក និងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជាច្រើនរូបផងដែរ។