(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយប្រសាសន៍ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ថមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយបទបញ្ជាលេខ០០៩/២០២០បជ ស្ដីពីការគ្រប់គ្រងកម្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់អគ្គបញ្ជាការដ្ឋាន និងបានប្រគល់លិខិតសរសើរ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយ នាយរង និងពលអាវុធហត្ថ ចំនួន៣៣នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញតួនាទី ភារកិច្ច ប្រចាំឆ្នាំ២០១៩ ផងដែរ។
ជាកិច្ចបញ្ចប់លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ឱ្យធ្វើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រូវមានទឹកអាកុល ម៉ាស ឬក្រម៉ា ជាពិសេសត្រូវមានឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ រាល់ពេលចេញ និងចូលធ្វើការក្នុងអង្គភាពនីមួយៗ៕