កែប៖ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានលើកឡើងនូវបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់សេចក្តីសម្រេចចក្តីសំរេចតួនាទីថ្មីជូននាយទានចំនួន ៥ នាក់ និងចែកជូនគ្រាប់ពូជដំណាំដល់នាយទាហាន នាយទានរងយកទៅដាំផងដែរ។