You are currently viewing ឧត្តមសេនីយ៍ត្រី ខៀវ សំណាង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០.០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឧត្តមសេនីយ៍ត្រី ខៀវ សំណាង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០.០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន៥០០.០០០រៀល រយៈពេល០៦ខែ គិតចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19)។