You are currently viewing ពលអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបតែទទួលមរណៈភាពបានទទួលថវិកាឧបត្ថម្ភ ពីអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៥លានរៀល

ពលអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទើបតែទទួលមរណៈភាពបានទទួលថវិកាឧបត្ថម្ភ ពីអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៥លានរៀល

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងទទួលលើការងារកសាងកំលាំង តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងមន្ត្រីអាវុធហត្ថជាច្រើននាក់ បាននាំយកថវិកា ឧបត្ថម្ភរបស់អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៥.០០០.០០០រៀល (ប្រាំលានរៀល)យកទៅប្រគល់ជូនគ្រួសារសពលោកនាយចំណង់ ព្រំ សារ៉ាយ
សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំ ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១ .៥៥នាទី រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដោយរោគគាពាធក្នុងអាយុ៤៣ឆ្នាំនៅគេហដ្ឋានរបស់សពក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាន៍ថាកន្លងមកអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះនាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស ដែលបានពលី មរណៈ ឯកឧត្តម តែងតែជួយឧបត្ថម្ភជាថវិកាដល់គ្រួសារសពចំនួន៥.០០០.០០០រៀល(ប្រាំលានរៀល) ដើម្បីជួយសំរួលក្នុងការធ្វើបុណ្យ។ លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានបញ្ជាក់ទៀតថា កន្លងមកឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ និងក្រុមគ្រួសារក៏ដូចអង្គភាពកងរាជអាវុធហត្ថខេត្ត បានជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគ យកទៅព្យាបាលជម្ងឺលោកនាយចំណង់ ព្រំ សារ៉ាយ ដែលមានជម្ងឺធ្ងន់កន្លងមកផងដែរ។ក្នុងកម្មវិធីបុណ្យសព លោកនាយចំណង់ ព្រំ សារ៉ាយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកថវិកា ចូលរួមបុណ្យសព លោកនាយចំណង់ ព្រំ សារ៉ាយ ចំនួន១.០០០.០០០រៀល(មួយលានរៀល) ក្នុងនោះដែរ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមបុណ្យសពចំនួន២០០.០០០រៀល(ម្ភៃម៉ឺនរៀល) និងសប្បុរសជនជាច្រើននាក់ទៀតសរុបជាទឹកប្រាក់ទាំងអស់បានចំនួន៩.២៣០.០០០រៀល (ប្រាំបួនលានពីរសែនបីម៉ឺនរៀល)៕
tttt

ttttt

tttttt

tttttttttt