You are currently viewing ឧត្តមសេនីយ៍ត្រី សែ​ វុទ្ធី​ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សែ​ វុទ្ធី​ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

 

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ​​ ១៥កេីត​ ខែចេត្រ​​​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែមេសា​​ ឆ្នាំ២០២០​ នៅសាលប្រជុំធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅ​ការងារខែឧសភា ឆ្នាំ​២០២០​។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក​ លោកស្រីមេបញ្ជាការរង​ លោក​នាយរងសេនាធិការដ្ឋាន​ លោក​ លោកស្រីនាយការិយាល័យ​ លោកមេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨​ និងនាយទាហានជាច្រេីនរូបទៀតផងដែរ។