ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០
នេះ បានប្រកាសបរិច្ចាកប្រាក់បៀវត្យរបស់ខ្លួនចំនួន៥សែនរៀល សម្រាប់រយៈពេល៨ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ជូនទៅគណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ១៩(Covid-19)។