រតនគិរី៖ លោក វរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ២០០.០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។