You are currently viewing លោកឧត្តមសេនីយ៍ មេបញ្ជាការ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាស១ ឆ្នាំ២០២០!

លោកឧត្តមសេនីយ៍ មេបញ្ជាការ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាស១ ឆ្នាំ២០២០!

កណ្តាល៖ថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ មានការអញ្ជើញចូលរួមលោកបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញាការងក្រុង ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជាការបានធ្វេីពិធីប្រកាសសេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែងរបស់អគ្គបញ្ជាការ ដល់នាយអាវុធហត្ថចំនួន៤នាក់។

ផ្សព្វផ្សាយនិងដាក់ចេញនៅយុទ្ធនាការ ចិញ្ចឹម ដាំដុះ បន្លែតាមបណ្តាអង្គ្គភាព ក្រុង ស្រុកនិងតាមលំនៅដ្ឋាន ដេីម្បីបំពេញបន្ថែម លេីជីវភាពរស់នៅនាពេល ប្រយុទ្ធប្រឆាំងជំងឺមេរោគកូវីដ១៩។

ផ្សព្វផ្សាយផែនការ ការពារបង្ការ​ និងជួយសង្រោះប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បានជូនរង្វាន់ដល់នាយ នាយរងអាវុធហត្ថដែលមានស្នាដៃក្នុងការបំពេញតួនាទីភារកិច្ចរយៈពេលកន្លងមកផងដែរ។