ស្ទឹងត្រែង៖ លោកវរសេនីយ៍ត្រី ព្រំ វណ្ណៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ២សែនរៀល សម្រាប់រយៈពេល ៨ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។