ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ និងបានប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។