You are currently viewing លោកអនុសេនីយ៍ឯក ណា ប៊ុនស្រេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០.០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

លោកអនុសេនីយ៍ឯក ណា ប៊ុនស្រេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០០.០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ លោកអនុសេនីយ៍ឯក ណា ប៊ុនស្រេង នាយការិយាល័យប្រឆាំងភេរវកម្ម កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន២០០.០០០រៀល រយៈពេល០៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។