You are currently viewing វរសេនីយ៍ឯក ប៉ោ វន្ថា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣៦០.០០០រៀល រយៈពេល០៥ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

វរសេនីយ៍ឯក ប៉ោ វន្ថា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣៦០.០០០រៀល រយៈពេល០៥ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ប៉ោ វន្ថាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន៣៦០.០០០រៀល រយៈពេល០៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។