កំពង់ធំ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ រិទ្ធ ចាន់តុលា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន ២សែនរៀល រយៈពេល០៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។