កំពង់ធំ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ លោក អនុសេនីត្រី វ៉ន សារ៉ាវុធ ជំនួយការ ការិយាល័យបុគ្គលិ មន្ទីរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន ៦០.០០០រៀល រយៈពេល០៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។