You are currently viewing ឧត្តមសេនីយ៍ត្រី ឆែម សុខឿន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០.០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឧត្តមសេនីយ៍ត្រី ឆែម សុខឿន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០.០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆែម សុខឿន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន ៣០០.០០០រៀល រយៈពេល០៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។