ឧត្តមសេនីយ៍ទោ ស៊ី លាង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៦ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ស៊ី លាង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ១លានរៀល សម្រាប់រយៈពេល ៦ ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។