ក្រចេះៈ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដែលត្រូវទៅហ្វឹកហាត់ ត្រៀមទៅចូលរួមសម្ពោធអាគារសេនាធិការដ្ឋាន និងសមិទ្ធិផលនានា របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។ នៅក្នុងឱកាសនោះដែរ ឯឧ មេបញ្ជាការ បានផ្តល់មតិអប់រំ និងផ្តាំផ្ញេីដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រ ដេីម្បីចូលរួមក្នុងការសម្ពោធអាគារសេនាធិការដ្ឋាន ដែលនឹងត្រូវបាននូវការផ្តល់កិត្តិយសសម្ពោធដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ។ ជាកិច្ចបញ្ចប់ ឯឧ មេបញ្ជាការ បានផ្តល់នូវថវិការឧបត្តម្ភជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ៤លានរៀលផងដែរ ។