បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សូវ សាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ២០០.០០០រៀល(ម្ភៃម៉ឺនរៀល) សម្រាប់រយៈពេល ០៦ខែ(ប្រាំមួយខែ) ចាប់ពី ខែឧសភា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ (COViD-19)។