(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៨០០.០០០រៀល(ប៉ែតសិបម៉ឺនរៀល) សម្រាប់រយៈពេល ៨ខែ(ប្រាំបីខែ) ចាប់ពី ខែឧសភា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ (COViD19)។