ស្ទឹងត្រែង៖ លោកវរសេនីយ៍ត្រី សុខ រិទ្ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ២០០.០០០រៀល សម្រាប់រយៈពេល ៥ខែ ចាប់ពី ខែឧសភា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COViD-19)។