You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ និងប្រគល់សេចក្តីសម្រេចស្តីពីការផ្លាស់ប្តូរមុខងារ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធច្រើនរូបទៀត។