រតនគិរី៖ ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងពិធីនេះដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយទាហាន នាយទាហានរងជាច្រើនរូបទៀត។