You are currently viewing ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តនតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តនតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តនតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០២០ ផ្សព្វផ្សាយផែនការរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់សេក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ គ្រឿងឥស្សរិយ និងសិខិតសរសើរការងារ ដល់អង្គភាព នឹងបុគ្គល ដែលមានស្នាដៃក្នុងការបំពេញភារកិច្ច។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សោយមានសមាសសភាពចូលរួម មេបញ្ជការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។