You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ

ស្វាយរៀងៈ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដែលត្រូវទៅហ្វឹកហាត់ ត្រៀមទៅចូលរួមសម្ពោធអាគារសេនាធិការដ្ឋាន និងសមិទ្ធិផលនានា របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ត្រី សែ វុទ្ធី
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។ នៅក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានផ្តល់មតិអប់រំ និងផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រ ដើ ម្បីចូលរួមក្នុងការសម្ពោធអាគារសេនាធិការដ្ឋាន ដែលនឹងត្រូវបាន នូវការផ្តល់កិត្តិយសសម្ពោធដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ។ ជាកិច្ចបញ្ចប់ លោកមេបញ្ជាការ បានផ្តល់នូវថវិការឧបត្តម្ភជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវហ្វឹកហាត់ចំនួន ៦៣នាក់ ក្នុងម្នាក់ៗទទួលបាន ១ម៉ឺនរៀល ក្នុងមួយថ្ងៃ ដែលទឹកប្រាក់សរុបប្រមាណ ១៤លាន ៤សែន ៩ម៉ឺនរៀល។
1

11

111

1111