ព្រះវិហារៈ វេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលជំហ៊ានដំបូង លើបេក្ខជនដែលបានដាក់ពាក្យចូលបំរើក្នុងជួរកងរាជអាវុធហត្ថ រវាងអនុគណៈកម្មការ
ជ្រើសរើសនាយទាហានរង នៃកងរាជអាវុធហត្ថលផ្ទៃប្រទេសដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស្រ៊ុន គឹមស្រៀង នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមកាងារជ្រើសរើសនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ការត្រួតពិនិត្យលើបេក្ខជនគឺមាន០៧វិញ្ញាសាររួមមាន៖
១.វាស់កម្ពស់ ២.ថ្លឹងទំងន់ ៣.សរសេរតាមអាន ៤.រត់ចម្ងាយ ៥.អាប់ដូមីណូ ៦.ពួយអាវ៉ង់ ៧.ពិនិត្យសុខភាព៕