ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត នូវប្រាក់បៀវត្ស ចំនួន៥០០.០០០រៀល រយះពេល០៧ខែ គិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។