កោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់គ្រួសារសពលោក នាយចំណង់ ទេស ហម ចំនួន ២៤.៦៥៨៥០០៛។