ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន ០៣ (ស្រុករមាសហែក, ស្រុកស្វាយទាប, ស្រុកចន្រ្ទា) សហការជាមួយកម្លាំងនគរបាលកម្លាំងយោធា បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួនន ០៨ខ្នង
១. ស្រុករមាសហែក ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ចំនួន ០៤ខ្នងផ្ទះ (ម្ចាស់ផ្ទះឈ្មោះ អ៊ុល សាវី ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិចុងព្រៃ ឃុំជ្រៃធំ, ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិចុងព្រៃ ឃុំជ្រៃធំ, ឈ្មោះ ហេង សុភា ភេទស្រី អាយុ ២៧ឆ្នាំ ភូមិចុងព្រៃ ឃុំជ្រៃធំ, ឈ្មោះ អឺល សំអឿន ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រៃរំដេង ឃុំជ្រៃធំ)
២. ស្រុកចន្រ្ទា ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ចំនួន ០១ខ្នងផ្ទះ (ឈ្មោះ ហាយ សៅ ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមចំកាលាវ ឃុំព្រៃគគី ស្រុកចន្រ្ទា )
៣.ស្រុកស្វាយទាប ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ចំនួន ០៣ខ្នងផ្ទះ (ឈ្មោះ ហាយ សាវ៉ាត ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរកសិករ ផ្ទះឈើដំបូលសង្ហ័សី ជញ្ជាំងសង្ហ័សីទំហំ ៦ម៉ែត្រx៧ម៉ែត្រ ខូចខាតសំភារៈមួយចំនួន, ឈ្មោះ ចាន់ សុភា ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកសិករផ្ទះឈើទំហំ ៥ម៉ែត្រx៧ម៉ែត្រ ដំបូលសង្កសី ជញ្ជាំងស័ង្កសី រលំទាំងស្រុង, ឈ្មោះ ពេជ សំអាត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ផ្ទះទៀមទំហំ ៤ម៉ែត្រx៥ម៉ែត្រ ដំបូលសង្ហ័សី ជញ្ជាំងសង្ហ័សី ខូចខាតសំភារៈមួយចំនួន)៕