ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ចំនួន ៥២នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលត្រូវខ្យល់កន្ត្រាក់កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ម្ចាស់ផ្ទះឈ្មោះ ហួន សុឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរធ្វើស្រែ និងប្រពន្ធឈ្មោះ ភា ដារី អាយុ ៣៣ឆ្នាំ មុខរបរធ្វើស្រែ ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕