You are currently viewing ជនសង្ស័យ ២០នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះស៊ីហនុ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត

ជនសង្ស័យ ២០នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះស៊ីហនុ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០២:០០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន២០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន បង្ក្រាបចំនួន០៣លើក លើទីតាំងផ្សេងៗគ្នា ក្នុងក្រុងព្រះសីហនុ។